នាថ្ងៃពុធ ១៤ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយសមាជិកប្រតិភូ បានអញ្ជើញចុះការសិក្សាវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុងក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ" នៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកអនុវត្តប្រព័ន្ធ FMIS របស់លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្មផងដែរ។
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងរបាយការណ៍របកគំហើញជាមូលដ្ឋានក្នុងការរៀបចំក្របខណ្ឌរួម ផែនទីបង្ហាញផ្លូវ និងផែនការសកម្មភាពសម្រាប់ដោះស្រាយចំណាយកកស្ទះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
នាថ្ងៃច័ន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយសមាជិកប្រតិភូ បានអញ្ជើញចុះការសិក្សាវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុងក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ" នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកអនុវត្តប្រព័ន្ធ FMIS របស់អគ្គនាយកដ្ឋានផងដែរ។
នាថ្ងៃព្រហស្បតិ៍ ៨ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយសមាជិកប្រតិភូ បានអញ្ជើញចុះការសិក្សាវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុងក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ" នៅអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកអនុវត្តប្រព័ន្ធ FMIS របស់អគ្គនាយកដ្ឋានផងដែរ។
នាថ្ងៃពុធ ៧ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយសមាជិកប្រតិភូ បានអញ្ជើញចុះការសិក្សាវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុងក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ" នៅអគ្គនាយកដ្ឋានពន្ធដារ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកអនុវត្តប្រព័ន្ធ FMIS របស់អគ្គនាយកដ្ឋានផងដែរ។
នាព្រឹកថ្ងៃអង្គារ ៦ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយសមាជិក ប្រតិភូ បានអញ្ជើញចុះការសិក្សាវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុងក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ" នៅអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកអនុវត្តប្រព័ន្ធ FMIS របស់អគ្គនាយកដ្ឋានផងដែរ។
នាព្រឹកថ្ងៃច័ន្ទ ៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយសមាជិកប្រតិភូ បានអញ្ជើញចុះសិក្សាវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុងក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ" នៅអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកអនុវត្តប្រព័ន្ធ FMIS របស់អគ្គនាយកដ្ឋានផងដែរ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយសមាជិក ប្រតិភូ បានអញ្ជើញចូលរួមកិច្ចប្រជុំដំបូងស្តីពី "ការសិក្សាវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុងក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ" ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកអនុវត្តប្រព័ន្ធ FMIS ជាតំណាងអគ្គនាយកដ្ឋានក្រោមចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទី #អគគនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែកក្កដា ឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់
នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមក្នុងពិធី
“ប្រកាសដាក់ឱ្យអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង, ពង្រីកការប្រើប្រាស់ FMIS ទៅការដ្ឋានថ្មី និងពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS Portal ជំនាន់ទី១ នៅរដ្ឋបាល ក្រុង-ស្រុក-ឃុំ និងសង្កាត់ ដែលនៅសេសសល់ទាំងអស់”
នាថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយមន្ត្រីជំនាញ និងតំណាងអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសវនកម្មអាស៊ាន (Asian Audit Committee) លើកទី៤៨ តាមរយៈប្រព័ន្ធវីឌីអូ (Video Conference) នៅបន្ទប់ប្រជុំនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
នាព្រឹកថ្ងៃពុធ ៣ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទី #អគគនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែមិថុនា ឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់
នាព្រឹកថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញជាកិត្តិយសចូលរួមផ្ដល់បទសម្ភាសន៍សម្រាប់ផលិតកម្រងវីដេអូ ស្តីពី “ឧត្តមប្រយោជន៍ និង វឌ្ឍនភាពក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS និង ប្រព័ន្ធឯកសារឌីជីថល (FMIS Portal) ជំនាន់ទី ១”។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានសម្របសម្រួលរៀបចំកិច្ចប្រជុំពិភាក្សាចុងក្រោយលើសេចក្តីព្រាងអនុក្រឹត្យថ្មី ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង
នាថ្ងៃព្រហស្បតិ៍-សុក្រ ៦-៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ -១៩ ខែសីហា ឆ្នាំ២០២២ លោក ទក សុខុម ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមជាគ្រូឧទេ្ទសនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី "សវនកម្មផ្ទៃក្នុង និងអធិការកិច្ចហិរញ្ញវត្ថុ" នៅខេត្តសៀមរាប ដែលរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ ក្រោមការគាំទ្ររបស់កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណ: នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ ប្រតិភូសវនកម្មផ្ទៃក្នុងដឹកនាំដោយឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយអនុប្រធាន និងសមាជិក រួមជាមួយប្រតិភូទីប្រឹក្សាជំនាញសវនកម្មបច្ចេកវិទ្យាព័ត៌មាននៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ តាមប្រព័ន្ធវីឌីអូ (Video Conference) ជាមួយថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន, អគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានថវិកា អមដោយមន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីការធ្វើសវនកម្មសាកល្បងលើប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីថ្មីលើការបើកផ្តល់បៀវត្ស និងចំណាយបន្ទុកបុគ្គលិកដែលមានគោលរបបកំណត់ច្បាស់លាស់ និងការទូទាត់ត្រង់ដែលបានអនុវត្តតាមប្រព័ន្ធ FMIS ទាំងស្រុង ក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការណែនាំធ្វើសវនកម្មសាកល្បងលើគម្រាងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍” ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ១២ ខែសីហា ឆ្នាំ២០២២ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងផែនការ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៏, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ក្រសួងធម្មការ និងសាសនា
ដែលមានអ្នកចូលរួមសរុបចំនួន ៥៣នាក់ ក្រោមអធិបតីភាពលោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តាមប្រព័ន្ធអនឡាញ ។
នាព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី #អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្ទាល់ និងតាមលើខ្សែ (Online) ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែកក្កដា ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២២ លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការបញ្ជ្រាបការយល់ដឹង លើចំណាយទូទាត់ត្រង់ដែលហានិភ័យទាបសម្រាប់ក្រសួង-ស្ថាប័ន ១៩ ដែលបានរៀបចំដោយ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS តាមប្រព័ន្ធអនឡាញ។
នាព្រឹកថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ប្រតិភូសវនកម្មផ្ទៃក្នុងដឹកនាំដោយឯកឧត្តម ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយលោកជំទាវ អនុប្រធានប្រតិភូ និងសមាជិក បានចូលរួមកិច្ចប្រជុំដំបូងតាមរយៈប្រព័ន្ធវីឌីអូអនឡាញ (Video conference) ស្តីពីការធ្វើសវនកម្មលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង អនុលោមភាព និងប្រសិទ្ធភាពប្រតិបត្តិការ នៅអគ្គនាយកដ្ឋានពន្ធដារ ជាមួយថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ ដែលដឹកនាំដោយលោកជំទាវ ប៊ុន នារី អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ។
នាព្រឹកថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្ទាល់ និងតាមលើខ្សែ (Online) ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែមេសា ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់ ដែលមានរបៀបវារៈចំនួន៥ គឺ ៖
១-ពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែមេសា ឆ្នាំ២០២២
២-បញ្ហាបច្ចេកទេសសវនកម្ម និងបញ្ហាប្រឈមផ្សេងៗក្នុងពេលអនុវត្តការងារសវនកម្ម
៣-ទិសដៅការងារសម្រាប់អនុវត្តក្នុងខែឧសភា ឆ្នាំ២០២២
៤-ការងារថ្នាក់ជាតិ
៥-បញ្ហាផ្សេងៗ។
នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយករង អមដោយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការពង្រឹងគណនេយ្យភាពសវនកម្មផ្ទៃក្នុង និងសវនកម្មផ្ទៃក្នុងនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំដោយអាជ្ញាធរសវនកម្មជាតិតាមប្រព័ន្ធវីឌីអូ Zoom។ សិក្ខាសាលានេះបានផ្តោតលើចំណុចសំខាន់ៗដូចជា៖
១-បទបង្ហាញស្តីពីច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ នីតិវិធីសវនកម្មផ្ទៃក្នុង
២-ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សវនកម្មផ្ទៃក្នុង
៣-ការជ្រើសរើសគំរូសវនកម្ម និងការរៀបចំរបាយការណ៍សវនកម្មផ្ទៃក្នុង
៤-ការជ្រើសរើសគំរូសវនកម្ម ភស្តុតាងសវនកម្ម និងសំណេរការងារសវនកម្ម
៥-ទំនាក់ទំនងរវាងសវនកម្មផ្ទៃក្រៅ និងសវនកម្មផ្ទៃក្នុង។
នាព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការណែនាំធ្វើសវនកម្មសាកល្បងលើបច្ចេកវិទ្យាព័ត៌មាន” ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ ៣០ ខែមីនា ឆ្នាំ២០២២ ជូននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងកិច្ចការនារី និង ក្រសួងពាណិជ្ជកម្ម ដែលមានអ្នកចូលរួមសរុបចំនួន ៣៦នាក់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តាមប្រព័ន្ធអនឡាញ (កម្មវិធី Zoom)។ វគ្គបណ្តុះបណ្តាលនេះគឺមានសារៈសំខាន់ណាស់ ហើយក៏ជាដំណាក់កាលចាប់ផ្តើមនៃការបញ្ជ្រាបការយល់ដឹងអំពីការធ្វើសវនកម្មលើបច្ចេកវិទ្យាព័ត៌មាន ដោយក្នុងនោះគ្រូឧទ្ទេសបានបញ្ចូលនូវនីតិវិធីនានា ដើម្បីធ្វើឱ្យសវនករផ្ទៃក្នុងនៃក្រសួងទាំង៤ នេះ អាចចាប់ផ្តើមសាកល្បងធ្វើសវនកម្មលើបច្ចេកវិទ្យាព័ត៌មាន ដែលជាករណីសិក្សាផ្ទាល់ ដោយមានការគាំទ្រពីសវនករផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលខ្លីតាមប្រព័ន្ធវីឌីអូស្តីពី “សវនកម្មផ្អែកលើដំណើរការមានហានិភ័យ” តាមការស្នើសុំរបស់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គលក) ជូនមន្ត្រីសវនកម្មផ្ទៃក្នុង និងមន្ត្រីពាក់ព័ន្ធចំនួន ១៧នាក់ ដោយមានការចូលរួមថ្លែងសន្ទរកថាគន្លឹះបើកវគ្គបណ្តុះបណ្តាលពី ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង គឺជាការឆ្លុះបញ្ចាំង ឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់លើតួនាទី និងអត្ថប្រយោជន៍នៃសវនកម្មផ្ទៃក្នុង ក៏ដូចជាជួយដល់ថ្នាក់ដឹកនាំ គលក ក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ ដំណើរការត្រួតពិនិត្យផ្ទៃក្នុង និងអភិបាលកិច្ចល្អនៅ គលក។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ១ថ្ងៃ ដែលមានបទបង្ហាញសំខាន់ៗចំនួន ៥ គឺ៖
(១) សេចក្តីផ្តើម និងទិដ្ឋភាពទូទៅនៃមុខងារសវនកម្មផ្ទៃក្នុង
(២) ក្របខណ្ឌច្បាប់ និងស្តង់ដារសវនកម្មផ្ទៃក្នុង
(៣) សញ្ញាណសំខាន់ៗនៃសវនកម្មផ្ទៃក្នុង
(៤) អភិក្រមសវនកម្មផ្តោតលើដំណើរការមានហានិភ័យ
(៥) សវនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទី អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំតាមលើខ្សែ (Online) ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែកុម្ភ: ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់ ដែលមានរបៀបវារៈចំនួន៥ គឺ ៖
១-ពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែកុម្ភ: ឆ្នាំ២០២២
២-បញ្ហាបច្ចេកទេសសវនកម្ម និងបញ្ហាប្រឈមផ្សេងៗក្នុងពេលអនុវត្តការងារសវនកម្ម
៣-ទិសដៅការងារសម្រាប់អនុវត្តក្នុងខែមីនា ឆ្នាំ២០២២
៤-ការងារថ្នាក់ជាតិ
៥-បញ្ហាផ្សេងៗ។
នាព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ព្រឹក អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំតាមលើខ្សែ (Online) ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែមករា ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់ ដែលមានរបៀបវារៈចំនួន៥ គឺ ៖
១-ពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែមករា ឆ្នាំ២០២២
២-បញ្ហាបច្ចេកទេសសវនកម្ម និងបញ្ហាប្រឈមផ្សេងៗក្នុងពេលអនុវត្តការងារសវនកម្ម
៣-ទិសដៅការងារសម្រាប់អនុវត្តក្នុងខែកុម្ភៈ ឆ្នាំ២០២២
៤-ការងារថ្នាក់ជាតិ
៥-បញ្ហាផ្សេងៗ។
កាលពីថ្ងៃពុធ ២រោច និងថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ និង ២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីអគ្គនាយកដ្ឋានចូលរួមវិបស្សនាស្តីពី "ការត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ "។ វិបស្សនានេះ ត្រូវបានរៀបចំនៅខេត្តកំពត ដែលមានគោលបំណងដូចជា៖
១. បូកសរុបការងាររដ្ឋបាល ការងារកំណែទម្រង់ ការអនុវត្តថវិកាកម្មវិធី វឌ្ឍនភាពការងារផ្នែកសវនកម្មបច្ចេកវិទ្យាព័ត៌មាន និងសវនកម្មលើប្រព័ន្ធ FMIS
២. ស្វែងយល់វឌ្ឍនភាពកែទម្រង់តាមអគ្គនាយកដ្ឋានសំខាន់ៗមួយចំនួន និងនីតិវិធីដំណើរការសវនកម្មប្រក្រតីភាពថ្មី
២. បញ្រ្ជាបផែនការសវនកម្មផ្ទៃក្នុងឆ្នាំ២០២២, កម្មវិធីកែទម្រង់ GDAP3+2 ឆ្នាំ២០២២
និង
៣. បូកសរុបបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងឆ្នាំ២០២១ និងដំណោះស្រាយ។
នាព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹក អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំតាមលើខ្សែ (Online) ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែធ្នូ ឆ្នាំ២០២១ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់ ដែលមានរបៀបវារៈចំនួន៥ គឺ ៖
១-ពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែធ្នូ ឆ្នាំ២០២១
២-បញ្ហាបច្ចេកទេសសវនកម្ម និងបញ្ហាប្រឈមផ្សេងៗក្នុងពេលអនុវត្តការងារសវនកម្ម
៣-ទិសដៅការងារសម្រាប់អនុវត្តក្នុងខែមករា ឆ្នាំ២០២២
៤-ការងារថ្នាក់ជាតិ
៥-បញ្ហាផ្សេងៗ។
នាព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយលោកជំទាវអគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីជំនាញបានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្តីពីសវនកម្មលើកិច្ចប្រតិបត្តិការ ដែលរៀបចំដោយ អជ្ញាធរសវនកម្មជាតិ ក្រោមអធិបតីរបស់ឯកឧត្តម បណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង (តាមរយៈប្រព័ន្ធវីដេអូ Zoom) ដែលមានអ្នកចូលរួមមកពីក្រសួង ស្ថាប័នសរុបចំនួន ១៨១នាក់ ។