នាថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យស្តីពី
"ពង្រឹងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង" ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា រដ្ឋលេខាធិការ នៃ កសហវ និងលោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រពឹ្រត្តទៅនៅខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់ ដែលមានរប
នាព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំតុលា ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់
នាថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយសហការីបានអញ្ជើញចូលរួមជាគ្រូឧទ្ទេសក្នុងសិក្ខាសាលស្តីពី "សវនកម្មសមិទ្ធកម្ម" ជូនថ្នាក់ដឹកនាំ និងសវនករផ្ទៃក្នុងនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ចំនួន ៣៥ រូប
នាព្រឹកថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំកញ្ញា ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់
ទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, នាព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៩:០០ លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង កសហវ អមដោយថា្នក់ដឹកនាំនិងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានចូលរួមកិច្ចប្រជុំក្រសួងគន្លឹះពាក់ព័ន្ធ រួមមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ច ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យការអនុវត្តគោលការណ៍គន្លឹះរបស់រាជរដ្ឋាភិបាល ដើម្បីជាមូលដ្ឋានក្នុងការរៀបចំប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច របស់រាជរដ្ឋាភិបាល។
នាព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំសីហាឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់។