នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយករង អមដោយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការពង្រឹងគណនេយ្យភាពសវនកម្មផ្ទៃក្នុង និងសវនកម្មផ្ទៃក្នុងនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំដោយអាជ្ញាធរសវនកម្មជាតិតាមប្រព័ន្ធវីឌីអូ Zoom។ សិក្ខាសាលានេះបានផ្តោតលើចំណុចសំខាន់ៗដូចជា៖
១-បទបង្ហាញស្តីពីច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ នីតិវិធីសវនកម្មផ្ទៃក្នុង
២-ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សវនកម្មផ្ទៃក្នុង
៣-ការជ្រើសរើសគំរូសវនកម្ម និងការរៀបចំរបាយការណ៍សវនកម្មផ្ទៃក្នុង
៤-ការជ្រើសរើសគំរូសវនកម្ម ភស្តុតាងសវនកម្ម និងសំណេរការងារសវនកម្ម
៥-ទំនាក់ទំនងរវាងសវនកម្មផ្ទៃក្រៅ និងសវនកម្មផ្ទៃក្នុង។
នាព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំតាមលើខ្សែ (Online) ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែមីនា ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់ ដែលមានរបៀបវារៈចំនួន៥ គឺ ៖
១-ពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែមីនា ឆ្នាំ២០២២
២-បញ្ហាបច្ចេកទេសសវនកម្ម និងបញ្ហាប្រឈមផ្សេងៗក្នុងពេលអនុវត្តការងារសវនកម្ម
៣-ទិសដៅការងារសម្រាប់អនុវត្តក្នុងខែមេសា ឆ្នាំ២០២២
៤-ការងារថ្នាក់ជាតិ
៥-បញ្ហាផ្សេងៗ។
នាព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការណែនាំធ្វើសវនកម្មសាកល្បងលើបច្ចេកវិទ្យាព័ត៌មាន” ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ ៣០ ខែមីនា ឆ្នាំ២០២២ ជូននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងកិច្ចការនារី និង ក្រសួងពាណិជ្ជកម្ម ដែលមានអ្នកចូលរួមសរុបចំនួន ៣៦នាក់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តាមប្រព័ន្ធអនឡាញ (កម្មវិធី Zoom)។ វគ្គបណ្តុះបណ្តាលនេះគឺមានសារៈសំខាន់ណាស់ ហើយក៏ជាដំណាក់កាលចាប់ផ្តើមនៃការបញ្ជ្រាបការយល់ដឹងអំពីការធ្វើសវនកម្មលើបច្ចេកវិទ្យាព័ត៌មាន ដោយក្នុងនោះគ្រូឧទ្ទេសបានបញ្ចូលនូវនីតិវិធីនានា ដើម្បីធ្វើឱ្យសវនករផ្ទៃក្នុងនៃក្រសួងទាំង៤ នេះ អាចចាប់ផ្តើមសាកល្បងធ្វើសវនកម្មលើបច្ចេកវិទ្យាព័ត៌មាន ដែលជាករណីសិក្សាផ្ទាល់ ដោយមានការគាំទ្រពីសវនករផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលខ្លីតាមប្រព័ន្ធវីឌីអូស្តីពី “សវនកម្មផ្អែកលើដំណើរការមានហានិភ័យ” តាមការស្នើសុំរបស់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គលក) ជូនមន្ត្រីសវនកម្មផ្ទៃក្នុង និងមន្ត្រីពាក់ព័ន្ធចំនួន ១៧នាក់ ដោយមានការចូលរួមថ្លែងសន្ទរកថាគន្លឹះបើកវគ្គបណ្តុះបណ្តាលពី ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង គឺជាការឆ្លុះបញ្ចាំង ឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់លើតួនាទី និងអត្ថប្រយោជន៍នៃសវនកម្មផ្ទៃក្នុង ក៏ដូចជាជួយដល់ថ្នាក់ដឹកនាំ គលក ក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ ដំណើរការត្រួតពិនិត្យផ្ទៃក្នុង និងអភិបាលកិច្ចល្អនៅ គលក។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ១ថ្ងៃ ដែលមានបទបង្ហាញសំខាន់ៗចំនួន ៥ គឺ៖
(១) សេចក្តីផ្តើម និងទិដ្ឋភាពទូទៅនៃមុខងារសវនកម្មផ្ទៃក្នុង
(២) ក្របខណ្ឌច្បាប់ និងស្តង់ដារសវនកម្មផ្ទៃក្នុង
(៣) សញ្ញាណសំខាន់ៗនៃសវនកម្មផ្ទៃក្នុង
(៤) អភិក្រមសវនកម្មផ្តោតលើដំណើរការមានហានិភ័យ
(៥) សវនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទី អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំតាមលើខ្សែ (Online) ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែកុម្ភ: ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់ ដែលមានរបៀបវារៈចំនួន៥ គឺ ៖
១-ពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែកុម្ភ: ឆ្នាំ២០២២
២-បញ្ហាបច្ចេកទេសសវនកម្ម និងបញ្ហាប្រឈមផ្សេងៗក្នុងពេលអនុវត្តការងារសវនកម្ម
៣-ទិសដៅការងារសម្រាប់អនុវត្តក្នុងខែមីនា ឆ្នាំ២០២២
៤-ការងារថ្នាក់ជាតិ
៥-បញ្ហាផ្សេងៗ។
នាព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ព្រឹក អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំតាមលើខ្សែ (Online) ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែមករា ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់ ដែលមានរបៀបវារៈចំនួន៥ គឺ ៖
១-ពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែមករា ឆ្នាំ២០២២
២-បញ្ហាបច្ចេកទេសសវនកម្ម និងបញ្ហាប្រឈមផ្សេងៗក្នុងពេលអនុវត្តការងារសវនកម្ម
៣-ទិសដៅការងារសម្រាប់អនុវត្តក្នុងខែកុម្ភៈ ឆ្នាំ២០២២
៤-ការងារថ្នាក់ជាតិ
៥-បញ្ហាផ្សេងៗ។
កាលពីថ្ងៃពុធ ២រោច និងថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ និង ២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីអគ្គនាយកដ្ឋានចូលរួមវិបស្សនាស្តីពី "ការត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ "។ វិបស្សនានេះ ត្រូវបានរៀបចំនៅខេត្តកំពត ដែលមានគោលបំណងដូចជា៖
១. បូកសរុបការងាររដ្ឋបាល ការងារកំណែទម្រង់ ការអនុវត្តថវិកាកម្មវិធី វឌ្ឍនភាពការងារផ្នែកសវនកម្មបច្ចេកវិទ្យាព័ត៌មាន និងសវនកម្មលើប្រព័ន្ធ FMIS
២. ស្វែងយល់វឌ្ឍនភាពកែទម្រង់តាមអគ្គនាយកដ្ឋានសំខាន់ៗមួយចំនួន និងនីតិវិធីដំណើរការសវនកម្មប្រក្រតីភាពថ្មី
២. បញ្រ្ជាបផែនការសវនកម្មផ្ទៃក្នុងឆ្នាំ២០២២, កម្មវិធីកែទម្រង់ GDAP3+2 ឆ្នាំ២០២២
និង
៣. បូកសរុបបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងឆ្នាំ២០២១ និងដំណោះស្រាយ។
នាព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹក អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំតាមលើខ្សែ (Online) ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែធ្នូ ឆ្នាំ២០២១ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់ ដែលមានរបៀបវារៈចំនួន៥ គឺ ៖
១-ពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែធ្នូ ឆ្នាំ២០២១
២-បញ្ហាបច្ចេកទេសសវនកម្ម និងបញ្ហាប្រឈមផ្សេងៗក្នុងពេលអនុវត្តការងារសវនកម្ម
៣-ទិសដៅការងារសម្រាប់អនុវត្តក្នុងខែមករា ឆ្នាំ២០២២
៤-ការងារថ្នាក់ជាតិ
៥-បញ្ហាផ្សេងៗ។
នាព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយលោកជំទាវអគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីជំនាញបានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្តីពីសវនកម្មលើកិច្ចប្រតិបត្តិការ ដែលរៀបចំដោយ អជ្ញាធរសវនកម្មជាតិ ក្រោមអធិបតីរបស់ឯកឧត្តម បណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង (តាមរយៈប្រព័ន្ធវីដេអូ Zoom) ដែលមានអ្នកចូលរួមមកពីក្រសួង ស្ថាប័នសរុបចំនួន ១៨១នាក់ ។
ាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ផាត់ វាសនា អនុប្រធាននាយកដ្ឋានសវនកម្មបច្ចេកវិទ្យាព័ត៌មាននៃ អគ្គនាយកដ្ឋានសវនកម្មផ្ទ្ទៃក្នុង និងមន្រ្តីជំនាញ បានចូលរួមកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី "អត្ថប្រយោជន៍នៃការសន្ធានកម្មទិន្នន័យពីប្រព័ន្ធPRIS មកប្រព័ន្ធFMIS" ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមលើខ្សែរ (online) ជូនក្រសួងចំនួន ៦ ដែលរៀបចំដោយលេខាធិការដ្ឋានក្រុមការងារ FMIS នៃ កសហវ និងចូលរួមសហការជាមួយក្រុមការងារនៃក្រសួងមុខងារសាធារណៈ។
នាព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំតាមលើខ្សែ (Online) ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែតុលា ឆ្នាំ២០២១ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់ ដែលមានរបៀបវារៈចំនួន៥ គឺ ៖
១-ពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែតុលា ឆ្នាំ២០២១
២-បញ្ហាបច្ចេកទេសសវនកម្ម និងបញ្ហាប្រឈមផ្សេងៗក្នុងពេលអនុវត្តការងារសវនកម្ម
៣-ទិសដៅការងារសម្រាប់អនុវត្តក្នុងខែវិច្ឆិកា ឆ្នាំ២០២១
៤-ការងារថ្នាក់ជាតិ
៥-បញ្ហាផ្សេងៗ។
នៅរសៀលថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំតាមលើខ្សែ (Online) ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែកញ្ញា ឆ្នាំ២០២១ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលមានរបៀបវារៈចំនួន៥ គឺ ៖
១-ពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែកញ្ញា ឆ្នាំ២០២១
២-បញ្ហាបច្ចេកទេសសវនកម្ម និងបញ្ហាប្រឈមផ្សេងៗក្នុងពេលអនុវត្តការងារសវនកម្ម
៣-ទិសដៅការងារសម្រាប់អនុវត្តក្នុងខែតុលា ឆ្នាំ២០២១
៤-ការងារថ្នាក់ជាតិ
៥-បញ្ហាផ្សេងៗ។
នាព្រឹកថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធបានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ន (តាមរយៈប្រព័ន្ធវីដេអូ Zoom)។ កិច្ចប្រជុំនេះ ផ្តោតកិច្ចពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន:
(១) ពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ និង ទី២ ឆ្នាំ២០២១ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក ២ និង
(២) វឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជំហានទី៣ ក្នុងឆមាសទី១ ឆ្នាំ២០២១ ក្នុងក្របខណ្ឌអនុវត្តគម្រោង FMIS ជំហានទី៣ ។
នាព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី "ការប្រើប្រាស់ប្រព័ន្ធគណនេយ្យតាមកុំព្យូទ័រលើគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍" ជូនសវនករផ្ទៃក្នុងក្រសួងចំនួន ៩ សរុបអ្នកចូលរួម១១០នាក់។
នាព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធបានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (តាមរយៈប្រព័ន្ធវីដេអូ Zoom)។ កិច្ចប្រជុំនេះ ផ្តោតកិច្ចពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន:
(១) ពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ និង ទី២ ឆ្នាំ២០២១ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក ២ និង
(២) វឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជំហានទី៣ ក្នុងឆមាសទី១ ឆ្នាំ២០២១ ។
នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ បានអញ្ជើញចូលរួមកម្មវិធី "បញ្ជ្រាបការយល់ដឹងស្តីពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការរៀបចំបញ្ជីឈ្មោះអ្នកប្រើប្រាស់ និងការដំឡើងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ FMIS " ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ្ញវត្ថុ ក្រោអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានរៀបចំឡើងដោយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS តាមប្រព័ន្ធវីឌីអូអនឡាញ។
នាព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី "សវនកម្មលើគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍" ជូនសវនករក្រសួងចំនួន ៩។