ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមគោរពចូលរួមចំណែកបរិច្ចាកជាថវិកា ចំនួន ៧ ៨៣០ ០០០ រៀល និង ៣០០ ដុល្លារអាមេរិក ជាមួយរាជរដ្ឋាភិបាល និងសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារ ជំងឺកូដវីត-១៩ សម្រាប់ប្រជាជនកម្ពុជា ។ អរគុណសន្ដិភាព!
នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ លោក គាត ហេង ប្រធាននាយកដ្ឋាន តំណាងឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងសហការី បានចូលរួមកិច្ចប្រជុំ ដំបូងរវាងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងទីប្រឹក្សា IMF ដើម្បីពិនិត្យ ពិភាក្សាលើផែនការ សកម្មភាពរបស់ទីប្រឹក្សា លើការធ្វើសវនកម្មបច្ចេកវិទ្យាព័ត៌មាន តាមប្រព័ន្ធ Video Conference ក្រោមការសម្របសម្រួលពីតំណាងអគ្គលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារកំណែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
នៅថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នេះ លោកជំទាវអគ្កនាយករងបានចូលរួមសិក្ខាសាលាវគ្គបណ្តុះបណ្តាលស្ដីពី ភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន : បទពិសោធន៍ប្រទេសចិន ជូនថ្នាកដឹកនាំនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា តាម Video Conference ដោយប្រើប្រាស់កម្មវីធី Zoom។
នៅថ្ងៃទី 0៧ ខែធ្នូ ឆ្នាំ២០២០ លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង កសហវ បានចូលរួមអង្គវេទិកាសាធារណះ ស្ដីពីការចូលរួមរបស់ពលរដ្ឋក្នុងដំណើរការកសាងផែនការថវិកា និង ការតាមដានលើការចំណាយថវិកាសាធារណៈ របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា តាម Video Conference ។
នារសៀលថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់ឯកឧត្តម ជា វុធណា អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលមានរបៀបវារៈចំនួន៥ គឺ ៖
១-ពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែវិច្ឆិកា ឆ្នាំ២០២០
២-បញ្ហាបច្ចេកទេសសវនកម្ម និងបញ្ហាប្រឈមផ្សេងៗក្នុងពេលអនុវត្តការងារសវនកម្ម
៣-ទិសដៅការងារសម្រាប់អនុវត្តក្នុងខែធ្នូ ឆ្នាំ២០២០
៤-ការងារថ្នាក់ជាតិ
៥-បញ្ហាផ្សេងៗ។
នាថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ថ្នាក់ដឹកនាំតំណាងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចុះពិនិត្យមុខងារសវនកម្មផ្ទៃក្នុងនៅក្រសួងពាណិជ្ជកម្ម។
នារសៀលថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ជា វុធណា អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានគណៈកម្មការប្រតិបតិ្តនៃក្រុមប្រឹក្សាជាតិ គាំពារសង្គម និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដោយរោគាពាធ។ តាំងនាមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ទាំងអស់ សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធលោកជំទាវបានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ។
នាថ្ងៃ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្ន្ុង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំក្រុមការងារបញ្ជ្រាបយេនឌ័រ កសហវ ដែលកិច្ចប្រជុំពេញអង្គលើកទី១នៅ ថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយករង តំណាងឯកឧត្តមជា វុធណា អគ្គនាយកនៃ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យរបាយការណ៍វឌ្ឍនភាព ប្រចាំត្រីមាសទី១ និងទី២ ឆ្នាំ២០២០ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ តាមប្រព័ន្ធអនឡាញ (Video Conference) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
នារសៀលថ្ងៃព្រសហ្បតិ៍ ១៤កើត ខែអស្សុជ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែកញ្ញា ឆ្នាំ២០២០ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់ឯកឧត្តម ជា វុធណា អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលមានរបៀបវារៈចំនួន៥ គឺ ៖
១-ពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែកញ្ញា ឆ្នាំ២០២០
២-បញ្ហាបច្ចេកទេសសវនកម្ម និងបញ្ហាប្រឈមផ្សេងៗក្នុងពេលអនុវត្តការងារសវនកម្ម
៣-ទិសដៅការងារសម្រាប់អនុវត្តក្នុងខែតុលា ឆ្នាំ២០២០
៤-ការងារថ្នាក់ជាតិ
៥-បញ្ហាផ្សេងៗ។