នាព្រឹកថ្ងៃសុក្រ ១២កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រតិភូសវនកម្មផ្ទៃក្នុងដឹកនាំដោយឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំឆ្លងលទ្ធផលសវនកម្មលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង អនុលោមភាព និងប្រសិទ្ធភាពប្រតិបត្តិការនៅអគ្គនាយកដ្ឋានពន្ធដារ ដែលដឹកនាំដោយឯកឧត្តម ម៉ិញ បានកុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃនាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។
នាព្រឹកថ្ងៃពុធ ១០ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទី #អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែតុលា ឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងទាំងអស់
នាព្រឹកថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានដឹកនាំប្រតិភូសវនកម្មផ្ទៃក្នុង បើកកិច្ចប្រជុំដំបូងស្តីពី "ការធ្វើសវនកម្មសមិទ្ធកម្មលើប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យគយ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងផ្ទៀងផ្ទាត់ជាក់ស្តែង"។
នាព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងលោក ទក សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមជាគណៈអធិបតី និងជាគ្រូឧទ្ទេស ក្នុងវគ្គបណ្តុះបណ្តាលស្តីពី "នីតិវិធីសវនកម្មផ្ទៃក្នុង" ជូនថ្នាក់ដឹកនាំ និងមន្រ្តីសវនកររបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ចំនួន៥០នាក់។
នាព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានជួបប្រជុំជាមួយ Mr. Maxwell Bruku Dapaah និងសហការី តំណាងធានាគារពិភពលោក ក្នុងគោលបំណងពិភាក្សា និងតាមដានវឌ្ឍនភាពនៃមុខងារសវនកម្មផ្ទៃក្នុងនៅតាមក្រសួង ស្ថាប័ន ពិសេសសវនកម្មលើគម្រោងហិរញ្ញប្បទានពីដៃគួអភិវឌ្ឍន៍ និងការត្រៀមបន្តផ្តល់ការសហការនាពេលខាងមុខ។