នាព្រឹកថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាប្រធានគណៈប្រតិភូបានដឹកនាំគណៈប្រតិភូសវនកម្មផ្ទៃក្នុងចូលរួមកិច្ចប្រជុំបើកសវនកម្មលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង អនុលោមភាព និងប្រសិទ្ធភាពប្រតិបត្តិការ នៅសាខាពន្ធដារខណ្ឌសែនសុខ ដោយមានការចូលរួមពី លោក ហៀង ស្រ៊ុន ប្រធានសាខាពន្ធដារខណ្ឌសែនសុខ អមដោយប្រធានការិយាល័យពាក់ព័ន្ធ ។
នាព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានដឹកនាំគណៈប្រតិភូសវនកម្មផ្ទៃក្នុងចូលរួមកិច្ចប្រជុំឆ្លងលទ្ធផលសវនកម្មលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង អនុលោមភាព និងប្រសិទ្ធភាព ប្រតិបត្តិការ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមាន ការចូលរួមពី លោក ចាន់ សុភាព អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អមដោយថ្នាក់ដឹកនាំ នាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។
នារសៀលថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយលោក នូ រតនា ប្រធានការិយាល័យសវនកម្មផ្ទៃក្នុងថ្នាក់មូលដ្ឋាន បានចូលរួមក្នុងកិច្ចប្រជុំវិភាគមុខងាររបស់អង្គភាពក្រោមឱវាទ កសហវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នារសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយសហការីជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋាន បានចូលរួមពិភាក្សាជាមួយក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើប្រធានបទស្តីពី "Preparation of Project Completion Report for Strengthening Public Financial Management Program, Subprogram 2" ពាក់ព័ន្ធនឹងចំណុចវឌ្ឍនភាពសកម្មភាពនៃការកែទម្រង់សវនកម្មផ្ទៃក្នុងនៃរាជរដ្ឋាភិបាល។
នារសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់ ដែល
នាថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យស្តីពី
"ពង្រឹងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង" ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា រដ្ឋលេខាធិការ នៃ កសហវ និងលោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រពឹ្រត្តទៅនៅខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់ ដែលមានរប
នាព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំតុលា ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់
នាថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយសហការីបានអញ្ជើញចូលរួមជាគ្រូឧទ្ទេសក្នុងសិក្ខាសាលស្តីពី "សវនកម្មសមិទ្ធកម្ម" ជូនថ្នាក់ដឹកនាំ និងសវនករផ្ទៃក្នុងនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ចំនួន ៣៥ រូប
នាព្រឹកថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំកញ្ញា ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់
ទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, នាព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៩:០០ លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង កសហវ អមដោយថា្នក់ដឹកនាំនិងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានចូលរួមកិច្ចប្រជុំក្រសួងគន្លឹះពាក់ព័ន្ធ រួមមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ច ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យការអនុវត្តគោលការណ៍គន្លឹះរបស់រាជរដ្ឋាភិបាល ដើម្បីជាមូលដ្ឋានក្នុងការរៀបចំប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច របស់រាជរដ្ឋាភិបាល។
នាព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំសីហាឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់។