អភិក្រមការងារ ៤ ប្រការ:
 
 

អំពី អសក

 

អនុលោមតាមមាត្រា ៤១ ជំពួកទី ៩ នៃព្រះរាជាក្រមលេខ ជស/រកម/០៣០០/១០ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ដែលបានប្រកាសអោយ ប្រើច្បាប់ស្តីពី សវនកម្មនៃព្រះរាជាណាចក្រកម្ពុជាប្រកាសនេះបង្កើត ឡើងដើម្បីកំណត់ អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃនាយកដ្ឋាន សវនកម្មផ្ទៃក្នុងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារនៅតាមនាយកដ្ឋាន អង្គភាពក្រោមឱវាទក្រសួង។

នាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានភារកិច្ចអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យលេខ ០៤ អនក្រ.បក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ និងហិរញ្ញវត្ថុ តាមមាត្រា ៦ នៃអនុក្រឹត្យលេខ ៧៩ អនក្រ.បក ចុះថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០០៤ ស្តីពីការបំពេញបន្ថៃម និង កែសំរួលនាយកដ្ឋានមួយចំនួននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអនុក្រឹត្យលេខ ៤០ អនក្រ បក ចុះថ្ងៃទី១៥ កុម្ភៈ ២០០៥ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃសវនកម្មផ្ទៃក្នុង នៅតាមបណ្តាលស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ។

នាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលខុសត្រូវអនុវត្តមុខងារឯករាជ្យស្របតាមស្តង់ដារ និងក្រមសីលធម៌វិជ្ជាជីវៈ នៃសវនកម្មផ្ទៃក្នុង ដើម្បីពិនិត្យ វិភាគ វាយតម្លៃលើសកម្មភាពរបស់អង្គភាពថ្នាក់កណ្តាល និងមន្ទីរនានាតាមបណ្តាខេត្ត ក្រុង ក្រោមឱវាទក្រសួងដោយផ្តល់នូវ អនុសាសន៍មតិយោបល់កែលំអ សំដៅជួយអោយគ្រប់បណ្តាអង្គភាពទាំងនោះបំពេញភារកិច្ចប្រកបដោយ ប្រសិទ្ធិភាពខ្ពស់។ ដើម្បីសម្រេច គោលដៅនេះ មន្ត្រីរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវមានសិទ្ធសេរីភាពពេញលេញ ក្នុងការចូលត្រួតពិនិត្យ លើគ្រប់សកម្មភាព គ្រប់ផ្នែក រាល់បញ្ជិកាកត់ត្រា ទ្រព្យសម្បត្តិ និងបុគ្គលិក។

  • ប្រកាសលេខ ១៥៤៧ សហវ. ប្រក ចុះថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃនាយកដ្ឋាន និងអង្គភាពក្រោមឱវាទ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    page_white_acrobat អានលម្អិតជាភាសាខ្មែរ
  • ប្រកាសលេខ ១៩០ សហវ.ប្រក ចុះថ្ងៃទី៣១ មិនា ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃនាយកដ្ឋានសវកម្ម ផ្ទៃក្នុងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    page_white_acrobat អានលម្អិតជាភាសាខ្មែរ
  • ក្រមសីលធម៌សម្រាប់សវនករផ្ទៃក្នុង និងស្តង់ដារវិជ្ជាជីវៈសវនកម្មផ្ទៃក្នុង
    page_white_acrobat អានលម្អិតជាភាសាខ្មែរ   page_white_acrobatRead File in English