នាព្រឹកថ្ងៃអង្គារ ០៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ
សិក្ខាសាលាស្តីពី "គោលការណ៍ណែនាំលើសវនកម្មបច្ចេកវិទ្យាព័ត៌មាន" ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏
ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
នាព្រឹកថ្ងៃព្រហស្បតិ៌ ទី ១០រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រតិភូនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានបើកការធ្វើសវនកម្ម
នៅរតនាគារ ខេត្តក្រចេះ ដោយផ្តោតទៅលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងប្រសិទ្ធភាពការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធ។
នាព្រឹកថ្ងៃព្រហស្បតិ៌ ទី ១០រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រតិភូនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានបើកការធ្វើសវនកម្មនៅរតនាគារ ខេត្តកំពង់ធំ ដោយផ្តោតទៅលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងប្រសិទ្ធភាពការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធ។
សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
នារសៀលថ្ងៃចន្ទ ០៧រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រតិភូនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានបើកការធ្វើសវនកម្ម
នៅសាខាពន្ធដារ ខេត្តក្រចេះ ដោយផ្តោតទៅលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងប្រសិទ្ធភាពការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាខានិងមន្ត្រីពាក់ព័ន្ធ។
នារសៀលថ្ងៃចន្ទ ០៧រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រតិភូនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានបើកការធ្វើសវនកម្ម
នៅសាខាពន្ធដារ ខេត្តកំពង់ធំ ដោយផ្តោតទៅលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងប្រសិទ្ធភាពការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាខានិងមន្ត្រីពាក់ព័ន្ធ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ០៣ រោច ខែកត្កិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំស្តីពីការវាយតម្លៃចំណាយសាធារណៈដែលប្រព្រឹត្តទៅនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ហូបអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ!
នាព្រឹកថ្ងៃពុធ ១០ កើត ខែកត្កិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS បង្ហាញដោយ
លេខាធិការដ្ឋានក្រុមការងារប្រព័ន្ធ FMIS ។